អាល្លឺម៉ង់៖កីឡាករខ្សែប្រយុទ្ធរបស់ Thomas Muller ក្លិប Bayern Munich គឺពេញចិត្តក្នុងការលេងឲ្យក្លិបជើងឯកអាល្លឺម៉ង់មួយនេះ និងគ្មានគោលបំណងចាកចេញនោះឡើយ។
ការលើកឡើងខាងលើ ដោយសារតែកីឡាករ Thomas Muller ត្រូវបាន លោក Louis Van Gaal ចាប់អារម្មណ៍ ដោយល្បួង និងតថ្លៃ ទិញទៅលេងនៅ បិសាចក្រហមនៅរដូវកាលក្រោយ បន្ទាប់ពីក្លិបបានបញ្ជាក់នៅសប្តាហ៍នេះ។
តែទោះជាយ៉ាងណា កីឡាករ Thomas Muller បានច្រានចោលនូវពាក្យចចាមអារាមខាងលើ ថា លោកមិនដែលគិតថា នឹងចាកចេញពីក្លិប ជើង ឯកអាល្លឺម៉ង់ Bayern Munich ម្តងណាឡើយ ។
កីឡាករ Thomas Muller បានប្រាប់ដល់ សារព័ត៌មាន Bild ថា “វាមិនមែនជារឿងសម្ងាត់ ដែល Louis van Gaal និងខ្ញុំមានទំនាក់ទំនងពិសេស ក៏ប៉ុន្តែអ្នកទាំងអស់គ្នាក៏ដឹងដែរថា ខ្ញុំក៏មានទំនាក់ទំនងកាន់តែពិសេសជាងនេះទៅទៀត ជាមួយនឹងក្លិប Bayern Munich ។ រឿងផ្លាស់ទៅកាន់បិសាចក្រហមជារឿងមិនពិតឡើយ ព្រោះថាពេលនេះ ខ្ញុំនៅជាប់កុងត្រា ជាមួយនឹងក្លិប រហូតដល់ឆ្នាំ ២០១៧ ” ។
កីឡាកររូបនេះបានបញ្ជាក់ជាចុងក្រោយថា នៅក្លិប ជើងឯកអាល្លឺម៉ង់ ពិតជារីករាយ ពិតណាស់គ្មានអ្វីល្អជាងនេះនោះទេ៕
មតិយោបល់