ព័ត៌មានជាតិ

ជនសង្ស័យជាច្រើននាក់ភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធឺណេត ត្រូវកម្លាំងជំនាញឃាត់ខ្លួន

ភ្នំពេញៈ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ១១១D ផ្លូវ៣៥១ ស្ថិតភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ សមត្ថកិច្ចចុះបង្ក្រាបករណីល្បែងស៊ីសង (ចាក់ភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធឺណេត) ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់។

ជនសង្ស័យចំនួន៧នាក់រួមមាន ៖
១/ឈ្មោះ ម៉េង លី ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន។
២/ឈ្មោះ សេង ហឿន ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន។
៣/ឈ្មោះ ហុង ហេង ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ។
ទាំង០៣នាក់ រស់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
៤/ឈ្មោះ សៀវ ម៉ិញ ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិវៀតណាម មុខរបរ ចាក់សាក់ រស់នៅភូមិព្រះពន្លា សង្កាត់ និរោធ ខណ្ឌច្បារអំពៅ។
៥/ឈ្មោះ ទុយ អឿន ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុ រស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
៦/ឈ្មោះ ហេង វិចិត្រ ភេទ ប្រុស អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន រស់នៅភូមិត្នោតជ្រំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
៧/ឈ្មោះ តាំង កំសត់ ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

វត្ថុតាងដកហូតបាន៖
-កុំព្យូទ័រ ១៦គ្រឿង
-ទូរទស្សន៍ ១៥គ្រឿង
-តុ០៨ កៅអីជ័រ១០ កង្ហារ០៣
-ម៉ូតូ ១០គ្រឿង
-ក្រដាស់ភ្នាល់បាល់មួយចំនួន និងបុងចាក់ភ្នាល់បាល់មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើការសាកសួរ៕

មតិយោបល់