ព័ត៌មានជាតិ

ព័ត៌មានលម្អិតបន្ថែម៖ មណ្ឌលកម្សាន្ត “ផ្លាយ FLY” ត្រូវសមត្ថកិច្ច ឆ្មក់បង្ក្រាបឃាត់ខ្លួនមនុស្សជាង៧០នាក់ និងថ្នាំញៀនជាច្រើន

ភ្នំពេញៈ មនុស្សប្រុសស្រីចំនួន៧០នាក់ (ក្នុងនោះមានទាំងបុគ្គលិក១៨នាក់ ) រួមទាំងវត្ថុតាងថ្នាំញៀន និងឧបករណ៍ពាក់ព័ន្ធ ត្រូវបាននគរបាល ឃាត់ខ្លួននាំទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបណ្ដោះអាសន្ន ដើម្បីរង់ចាំជំនាញ ធ្វើតេស្តពិនិត្យទឹកនោម រកសារធាតុញៀន និងបែងចែកតាមប្រភេទ បទល្មើស ដែលពាក់ព័ន្ធ ដើម្បីកសាងសុំណំរឿង បន្តចាត់ការតាមនីតិវិធី។

នេះជាលទ្ធផលនៃការបង្ក្រាប ដោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃសង្នការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយផ្ទាល់ពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការ ទ្រង់ទ្រាយធំ ឡោមព័ទ្ធទីតាំង មណ្ឌលកម្សាន្ត “ផ្លាយ FLY” ដែលសង្ស័យពាក់ព័ន្ធគ្រឿងញៀន (ថ្នាំក្រវី) ដោយឆ្មក់ចូលបង្ក្រាប ឃាត់ខ្លួនបានមនុស្សប្រុសស្រីជាង៧០នាក់ ដកហូតសារធាតុញៀន ជាច្រើនកញ្ចប់ រួមទាំងឧបករណ៍ សម្រាប់ប្រើប្រាស់ មួយចំនួន។

កិច្ចប្រតិបត្តិការ ចុះបង្ក្រាបទីតាំងខាងលើ ធ្វើឡើង កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងមណ្ឌលកម្សាន្ត “ផ្លាយ FLY” ស្ថិតនៅតាបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមប្រព័ត៌មានពីនគរបាល បានឲ្យដឹងថា មុនឈានដល់ការចុះប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតបានដឹងច្បាស់ថា ទីតាំងមណ្ឌលកម្សាន្ត “ផ្លាយ FLY” ស្ថិតនៅតាបណ្ដោយផ្លូវជាតិលេខ៦ សង្កាត់/ខណ្ឌជ្រោយចង្វារ មានប្រើប្រាស់ថ្នាំក្រវី និងសារធាតុញៀន តាមបន្ទប់នីមួយៗ (មានសារធាតុញៀន គ្រាប់ មានម៉្សៅ -ល-) និងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនមនុស្សសរុប ចំនួន៧០នាក់ រួមមានបុគ្គលិកប្រុសស្រី ចំនួន១៨នាក់ ភ្ញៀវប្រុសចំនួន៣៤នាក់ និងភ្ញៀវស្រីចំនួន១៨នាក់ រួមទាំងសារធាតុញៀនជាច្រើនកញ្ចប់ ឧបករណ៍សម្រាប់ប្រើប្រាស់ មួយចំនួន។

ជាមួយគ្នានោះដែរ សមត្ថកិច្ចក៏បានដកហូត ម៉ូតូ ៣៤គ្រឿង និងរថយន្ត ៧គ្រឿង យកមករក្សាទុកបណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ៕

មតិយោបល់