អ៊ីរ៉ង់ៈ កាលពីថ្ងៃអាទិត្យ ប្រទេសអ៊ីរ៉ង់ បានបង្ហាញមីស៊ីលផ្លោងថ្មីមួយ សម្រាប់បាញ់បង្ហោះផ្កាយរណប ដែលបានសាងសង់ក្នុងស្រុក ប៉ុន្តែវាមិនទទួលបានជោគជ័យ ក្នុងការហោះទ្បើងទៅដល់គន្លងគោចរនោះទេ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។
ការបាញ់បង្ហោះផ្កាយរណបនេះ បានកើតឡើងនៅម៉ោង ៧ និង ១៥ នាទីយប់ (ម៉ោងក្នុងស្រុក) នៅឯមជ្ឈមណ្ឌលអវកាស Imam Khomeini ក្នុងខេត្ត Semnan ប្រទេសអ៊ីរ៉ង់ចម្ងាយប្រហែល ២៣០ គីឡូម៉ែត្រ (១៤៥ ម៉ៃល៍) ភាគអាគ្នេយ៍នៃរដ្ឋធានីតេអេរ៉ង់។
ទូរទស្សន៍រដ្ឋបាននិយាយថា ទោះជាយ៉ាងណាគ្រាប់រ៉ុក្កែត Simorgh មិនអាចពាំនាំផ្កាយរណប Zafar 1 ចូលទៅក្នុងគន្លងបានទេ ដោយសារវាល្បឿនយឺតពេក៕
មតិយោបល់