ស្មាតហ្វូន Nokia Lumia 920 មួយគ្រឿងបានផ្ទុះឆេះ ខណៈពេលដែលសាកថ្ម ហើយក្រោយពីផ្ទុះឆេះ វាអាចប្រើប្រាស់បានធម្មតា ប៉ុន្តែម្ចាស់របស់វាបានយកទៅឲ្យក្រុមហ៊ុន Nokia ជួសជុលវិញ។
ម្ចាស់ស្មាតហ្វូន Nokia Lumia 920 ដែលផ្ទុះនោះត្រូវបានគេស្គាល់ឈ្មោះថា Fabricio បានសាកថ្មទូរស័ព្ទ ហើយបើតាមសំដីរបស់គាត់បានឲ្យដឹងថា វាបានផ្ទុះឆេះ ប៉ុន្តែវានៅដំណើរការក្រោយពេលឆេះ។ ក្រោយពីហេតុការណ៍នេះកើតឡើង គាត់បានយកវាទៅឲ្យក្រុមហ៊ុន Nokia ធ្វើការជួសជុល ប៉ុន្តែប័ណ្ណធានាបានផុតសុពលភាព២ខែទៅហើយ។ បើទោះបីជាយ៉ាងក្ដី ក៏ក្រុមហ៊ុន Nokia នៅតែធ្វើការជួសជុលដោយឥតគិតថ្លៃដដែល។
គួរបញ្ជាក់ផងដែរថា នៅមុននេះ ពុំធ្លាប់មានករណីផ្ទុះទូរស័ព្ទពាក់ព័ន្ធនឹងក្រុមហ៊ុន Nokia ឡើយ ពោលគឺមានតែ Samsung និង Apple ហើយអ្វីដែលឧស្សាហ៍កើតឡើងនោះគឺ Samsung៕
មតិយោបល់