ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនជាតិអងគ្លេសម្នាក់ ករណីលួចស្នាក់នៅខុសច្បាប់

សៀមរាប: ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប នាវេលាម៉ោង ៧និង២៥នាទី ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២០ សហការជាមួយក្រុមប្រតិបត្តិការទី១ ខេត្តសៀមរាប នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបណ្តេញជនជាតិអង់គ្លេសម្នាក់ ចេញផុតពីព្រះរាជាណាចក្រកម្ពុជា តាមជើងហោះហើរលេខ LQ-670 (REP-BKK) ចេញដំណើរទៅប្រទេសថៃ និងហាមចូលប្រទេសរយ:ពេល ០៣ឆ្នាំ។

ជនជាតិអង់គ្លេសនេះឈ្មោះ HARRIS JOHN DAVID ភេទប្រុស អាយុ ៥៦ឆ្នាំ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួន និងប្រគល់ ជូនក្រុមប្រតិបត្តិការទី១ ខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងបទល្មើស លួចស្នាក់នៅខុសច្បាប់៕

មតិយោបល់