ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញអ្នកបើកបររថយន្តធំចំនួន ៤នាក់ មានសារធាតុញៀនក្នុងខ្លួន

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងចម្រុះគណៈបញ្ជាកាឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយ
– លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ
– លោកវរសេនីយ៍ត្រី ឡូ ភារម្យ អធិការរង
បានដឹកនាំកម្លាំងដាក់គោលដៅចររាចរណ៍ ដើម្បីត្រួតពិនិត្យរកសារជាតិញៀន លើអ្នកបើកបររថយន្តធុនធំ នៅមុខវត្តចំប៉ា ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
កម្លាំង ចូលរួមសរុបចំនួន ៦០នាក់ មាន៖
– មន្ត្រី និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ចំនួន ១៤នាក់
– កម្លាំងអធិការនគរបាលខណ្ឌ ចំនួន ២០នាក់
– កម្លាំងកងរាជអាវុធហត្ថខណ្ឌ ចំនួន ០៦នាក់
– មន្រ្តីនិងកម្លាំងសណ្តាប់ធ្នាប់សង្កាត់ចំនួន ២០នាក់។

ជាលទ្ធផលបានត្រួតពិនិត្យរថយន្តធុនធំរកសារធាតុញៀនបានចំនួនសរុប ៤០គ្រឿង ក្នុងនោះរកឃើញអ្នកបើកបរមានសារធាតុញៀន បានចំនួន ០៤នាក់ បញ្ជូនទៅអធិការនគរបាលខណ្ឌចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់