ព័ត៌មានជាតិ

អាអ៊ីចផ្ងារជើងក្រោយប៉ះជាមួយរថភ្លើងខ្សែទី១ ដឹកស៊ីទែនម៉ាស៊ុត នៅខេត្តកែប

កែប: នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១និង១០នាទីរសៀល ចំណុចផ្លូវដែកឆ្លងកាត់ ផ្លូវខេត្តលេខ១៣-៣៥ ស្ថិតក្នុងភូមិចម្ការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបែនសណ្ដោងរ៉ឺម៉ក និងរថភ្លើង។

រថយន្តបែន ពណ៌ស ពាក់ផ្លាកលេខ កំពត 3A-1252 ដឹកអាអ៊ីច បើកបរពីត្បូងទៅជើង ដោយឈ្មោះ កាន់ គីណា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិធំថ្មី ឃុំដងទង់ ខេត្តកំពត។ រថភ្លើងខ្សែទី១ដឹកស៊ីទែនប្រេងម៉ាស៊ុតពីកើតទៅលិចដោយឈ្មោះ សៅ ជុំ ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិរកាក្រៅ សង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំពោះគ្រោះថ្នាក់ខាងលើនេះ ពុំបណ្ដាលឲ្យមនុស្សរងរបួសឡើយ ចំណែករថយន្ដសមត្ថកិច្ច បានយកមករក្សាទុកនៅអធិការនគរបាលស្រុកដំណាក់ចង្អើរ រីឯរថភ្លើងបានបន្តដំណើរទៅខេត្តព្រះសីហនុ៕

មតិយោបល់