ក្រចេះ: កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ដោយផ្អែកតាមពាក្យបណ្តឹងរបស់ស្រ្តីរងគ្រោះអាយុ២៦ឆ្នាំម្នាក់។
ជនសង្ស័យឈ្មោះ ហៀន វុទ្ឋី ហៅក្រៅ ពៅ អាយុ៥៣ឆ្នាំ រស់នៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។
សមត្ថកិច្ច បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ជនសង្ស័យ បានលួចចូលទៅក្នុងបន្ទប់ស្រ្តីរងគ្រោះ ដែលកំពុងដេកជាមួយកូន ក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅស្រុកព្រែកប្រសព្វ ប៉ុនប៉ងចាប់រំលោភ ខណៈដែលប្តីរបស់ស្រ្តីរងគ្រោះមិននៅ តែមិនបានសម្រេចទេ ដោយសារមានការប្រតាយប្រតបគ្នាទៅវិញទៅមក រវាងជនសង្ស័យ និងស្រី្តរងគ្រោះ ស្របពេលនោះ ប្តីស្រ្តីរងគ្រោះ បានមកដល់ ហើយជនសង្ស័យក៏រត់គេចខ្លួនបាត់ទៅ បន្សល់ទុកសម្លៀកបំពាក់មួយចំនួន នៅក្នុងបន្ទប់។
ក្រោយទទួលពាក្យបណ្តឹង កម្លាំងនគរបាលស្រុក បានធ្វើការចាប់ខ្លួនជនសង្ស័យ បានមួយថ្ងៃបន្ទាប់ពីប្រព្រឹត្តបទល្មើស៕
មតិយោបល់