ស្ទឹងត្រែងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ នៅផ្ទះលក់ទំនិញ ស្ថិតនៅសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ជាលទ្ធផលរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖
– ភេសជ្ជៈ ចំនួន ៣០ ដប ស្មើនឹង ១៥ គីឡូក្រាម
– ទឹកក្រូចដប ចំនួន ២៨៨ ដប ស្មើនឹង ១៤៥ គីឡូក្រាម
– មីកំប៉ុង ចំនួន ៥៤ កំប៉ុង ស្មើនឹង ២០ គីឡូក្រាម
– នំកញ្ចប់ចម្រុះ ៥៤ កញ្ចប់ ស្មើនឹង ៥៤ គីឡូក្រាម
សរុបទំនិញដកហូតបានចំនួន ២៣៤ គីឡូក្រាម។
បន្ទាប់មក មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់