ព័ត៌មានជាតិ

ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត នឹងអាចកើតមានម្ដងទៀត នៅចន្លោះថ្ងៃទី២០-២២ នេះ

សៀមរាបៈ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ មេត្តាជ្រាបថា “ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត- Equinox Angkor” ( ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត) នឹងអាចកើតមានឡើងនាព្រឹកព្រលឹម ចន្លោះថ្ងៃទី២០-២២ ខែកញ្ញា ឆ្នាំ២០១៩ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

ដូចនេះ សូមសាធារណជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមអញ្ជើញចូលរួមទៅទស្សនាកម្សាន្ត និងផ្តិតយករូបដ៏ល្អប្រសើរនេះ ដើម្បីបង្ហាញថានេះជាអច្ឆរិយៈមួយនៃប្រាសាទអង្គរវត្ត នៃព្រះរាជាណាចក្រកម្ពុជា៕

មតិយោបល់