ភ្នំពេញៈ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី មានជនបរទេស០១នាក់ ឈ្មោះ JAMES BUNTING ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិអង់គ្លេស បានមកកាន់ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គោលបំណង សុំឲ្យសមត្ថកិច្ចជួយបញ្ជូន ត្រឡប់ទៅប្រទេសដើមវិញ ព្រោះរូបគេគ្មានលិខិតឆ្លងដែន និងស្នាក់នៅលើសទិដ្ឋាការស្នាក់នៅ។ បន្ទាប់មកកម្លាំងការិយាល័យបានធ្វើការសាកសួរដឹងថា ជននេះចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៤.១២.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរ។
បច្ចុប្បន្នស្នាក់នៅអនាថាតាមទីសាធារណៈ ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕
មតិយោបល់