ព័ត៌មានជាតិ

ចាំយក៥០០០៛ ទៅ២០០០០៛ ឡូវជាប់ខ្នោះអ្នកតុង អ្នកលេងលុយក្រាស់រត់រួចខ្ទិច

កណ្តាលៈ កិច្ចប្រតិបត្តការបង្ក្រាបទីតាំង លេងល្បែងស៊ីសងខុសច្បាប់ជល់មាន់កាលពីថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង១២និង៥នាទីនៅចំណុចខាងក្រោយផ្ទះឈ្មោះចិកសំអឿន ភូមិពោធិបួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យ១នាក់ឈ្មោះចិក សំអឿនភេទប្រុសអាយុ៣៣ឆ្នាំជនជាតិខ្មែរមុខរបរកសិករនៅភូមិពោធិបួន ឃុំម្កាក់ ស្រុកអង្គស្នួល
ខេត្តកណ្តាល (ម្ចាស់ទីតាំង)។
វត្ថុតាងចាប់យក
១-មាន់ជល់ចំនួន១ក្បាល។
២-ធុងភីត្រូចំនួន១។
៣-សៃវៀនបញ្ជល់មាន់ចំនួន១។
-នៅវេលាម៉ោងខាងលើកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលម្កាក់បានទទួល
ព័តមានថានៅទីតាំងខាងលើមានលេង
ល្បែងស៊ីសងខុសច្បាប់(ជល់មាន់)ទើបកម្លាំងចុះទៅបង្រ្កាបដកហូតបានវត្ថុតាងខាងលើ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួនបានបើកសៃវៀនបញ្ជល់មាន់រយពេល២ខែមកហើយ
ខ្លួនចាំយកតុងជួនបានលុយ៥០០០៛ជួន
បាន២០០០០៛។
ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់