ផ្ទះ ព័ត៌មានជាតិ Update៖ ចេញពី...

Update៖ ចេញពីការដ្ឋានសំណង់មិនទាន់ដល់ផ្ទះផងជួបគ្រោះថ្នាក់រថយន្តមុកស្លាប់ចោលប្រពន្ធដែលទើបតែរៀបការរួច

0

ភ្នំពេញ: នៅថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង៤និ៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង ម៉ូតូ កើតហេតុនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិអន្លងគងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ដែលភាគីម៉ូតូម៉ាក HONDA C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1F-4773 បើកបរដោយឈ្មោះ គៀវ ណាង ភេទប្រុស អាយុ២៥ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ មុខរបរ កម្មករ មានទីលំនៅភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ចំណែករថយន្តម៉ាក SCANIA ប្រភេទដឹកដី ពណ៍(ស) គ្មានស្លាកលេខ (អ្នកបើកបរពុំស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ) ។
បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកគ្រោះថ្នាក់ចរាចរណ៍ខាងលើប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ៕

 

មតិយោបល់