ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បុកបុរសម្នាក់ ដើរឆ្លងផ្លូវបែកក្បាល ដាច់ដៃដាច់ជើងជាកំណាត់ ស្លាប់យ៉ាងរន្ធត់

ភ្នំពេញ: កាលពីវេលាម៉ោង ១និង១៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតវត្តកំបូល ក្នុងសង្កាត់/ខណ្ឌកំបូល រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមិនស្គាល់ម៉ាក បើកបុកបុរសម្នាក់ ដើរឆ្លងផ្លូវស្លាប់យ៉ាងរន្ធត់។

សពជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្ត១គ្រឿង មិនចាំម៉ាក ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកបុរសម្នាក់ កំពុងដើរឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យបែកក្បាលខ្ទេច និងដាច់ដៃដាច់ជើងជាកំណាត់ រួចរថយន្តបង្ក បើកគេចបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ទាក់ទងរថយន្តសាម៉ុយដឹកសពយកទៅតម្កល់ទុកវត្តទឹកថ្លារង់ចាំស្រាវជ្រាវរកសាច់ញ្ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់