ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូ បុកនារីគ ថ្លង់ បណ្ដាលឲ្យរងរបួសធ្ងន់ នៅខេត្តកំពង់ធំ

កំពង់ធំ: កាលពីថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៦និង៣០នាទីយប់ លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ភូមិកំពង់លុក ឃុំគោល ស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរម៉ូតូបុកអ្នកថ្មើរជើងដើរលើទ្រូងផ្លូវ ។

ម៉ូតូម៉ាក ហុងដាឌ្រីម C100 ពណ៌ព្រីងទុំ ផ្លាកលេខ ឈ.3896 បើកបរដោយឈ្មោះ កែវ នី ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិកំពង់ជ្វា ឃុំគោល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ (របួសធ្ងន់មិនពាក់មួកសុវត្ថិភាព)។
អ្នកថ្មើរជើងដើរលើទ្រូងផ្លូវឈ្មោះ ម៉ាញ យ៉េង ភេទស្រី អាយុ ៣៣ឆ្នាំ (ជាមនុស្សគ ថ្លង់) រស់នៅភូមិក្យូវ ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (របួសធ្ងន់)។

មូលហេតុ៖ បឋមបង្កដោយអ្នកថ្មើរជើងដើរលើទ្រូងផ្លូវខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុវត្ថុតាងយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលគោល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកអ្នករងរបួស បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់