កណ្ដាលៈ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទី មានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ត្រង់ចំណុចរោងរបស់ឈ្មោះ រី លីហួហៅ(តុ) ស្ថិតក្នុងភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យចំនួន ០២នាក់ (ឃាត់ខ្លួន)
១/ឈ្មោះ រី លីហួ ហៅ តុ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។
២/ឈ្មោះ ថន វណ្ឌី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។
អ្នកទាំងពីរមានទីលំនៅបច្ចុប្បន្នភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
វត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យថា ជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ២៧កញ្ចប់ (ធំ១កញ្ចប់និងតូច២៦កញ្ចប់)
-សំភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួន ។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដតាមនីតិវិធី ៕
មតិយោបល់