ព័ត៌មានជាតិ

ស្លាប់បី្ត ប្រពន្ធរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវទៅ កៀនស្វាយ

(កណ្តាល)៖ នៅមុននេះបន្តិច ម៉ោង១រសៀលនិង០០នាទីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦
មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ដ នៅត្រង់ចន្លោះគីឡូម៉ែត្រលេខ ១២និង២២ ចំណុចភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល
។ នេះបើយោងតាមភ្នាក់ងារ Post News បានរាយការណ៍មក។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពី ជនរងគ្រោះឈ្មោះ មិត្រ សុធា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកម្មករសំណង់ មានទីលំនៅភូមិត្រពាំងធំ ឃុំអង្គរស់ ស្រុកមេសាង ខេត្តព្រៃវែង បានជិះម៉ូតូមួយគ្រឿងម៉ាក់C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១FG ១២០៤ ឌុបប្រពន្ធចេញពីភ្នំពេញ ដើម្បីទៅស្រុកកំណើត នៅខេត្តព្រៃវែង លុះដល់ចំណុចកើតហេតុ ក៍បុកគ្នាពេញទំហឹង ជាមួយរថយន្ដមួយគ្រឿងម៉ាក់ឡុងគ្រីសឺ ៥៧០ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ២Z ៨៨៩៩ ក្នុងទិសដៅបញ្ច្រាសគ្នា បើកបរដោយឈ្មោះ នួន សាម៉េត ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចម្ការមន ក្រុងភ្នំពេញ បណ្ដាលឲ្យឈ្មោះមិត្ត សុធា ភេទប្រុស ស្លាប់នៅកន្លែងកើតហេតុ រីឯប្រពន្ធរងរបួសធ្ងន់ ចំណែកម៉ូតូខូចខាតទាំងស្រុង ឯរថយន្ដក្រឡាប់ធ្លាក់ជាយផ្លូវ តែមិនបណ្ដាលឲ្យមានអ្នករងរបួសទេ។ ភ្លាមនោះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឃាត់អ្នកបើករថយន្ត នៅនឹងកន្លែង៕

photo_2016-04-12_17-31-03 photo_2016-04-12_17-21-26  photo_2016-04-12_17-21-21 photo_2016-04-12_17-21-23 photo_2016-04-12_17-21-24photo_2016-04-12_17-21-22photo_2016-04-12_17-21-20

មតិយោបល់