កណ្តាលៈ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៧និង០០នាទីយប់ មានករណីហិង្សា ចំណុចកើតហេតុភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនរងគ្រោះចំនួន ៣នាក់៖
១/ ឈ្មោះ ឡេង ស្រីនាង ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិព្រែកប៉ល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (របួសក្បាល់ជង្គងស្តាំ)
២/ ឈ្មោះ នូ តាំងអូន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល (របួសហើមមុខនឹងចុកចាប់ពេញខ្លួន)
៣/ ឈ្មោះ ប៉ា សុវ័យ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល (របួសជាំភ្នែកខាងឆ្វេង)។
ជនសង្ស័យចំនួន ៤នាក់(គេចខ្លួន០២នាក់ឃាត់ខ្លួន០២នាក់)មានឈ្មោះ៖
១/ ខន ចាន់ថា ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។
២/ ឃឿន មករា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន)។
៣/ ឃឿន ជ័យរិទ្ធ ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (គេចខ្លួន)។
៤/ ចៀន សាំមឌី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល (គេចខ្លួន)។
វត្ថុតាងចាប់យករួមមាន៖ ឈើជ្រុងប្រវែង ៧សង់ទីម៉ែត្រ។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ មិនដឹងមានរឿងអ្វីទេ ទៅឈរមុខម៉ូតូជនសង្ស័យ ហើយក៏ឈ្លោះប្រកែក វាយតបគ្នា បណ្ដាលឲ្យអ្នកវាយ និងអ្នកចូលទៅឃាត់រងរបួសធ្ងន់ស្រាល ដេកពេទ្យ ចំណែកអ្នកបង្កចូលប៉ុស្តិ៍។
ក្រោយពេលកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ ២នាក់ និងវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចាត់ការតាមនីតិវិធី រីឯអ្នករងរបួស ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕







មតិយោបល់