ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗ ក្រោយបើកម៉ូតូវ៉ាជែងគោយន្ត ទៅបុកម៉ូតូមួយគ្រឿងទៀត

កំពង់ធំ: នៅថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ០៧និង៣០នាទីព្រឹក លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ភូមិប្រាសាទ ឃុំឈូក ស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរម៉ូតូបុកម៉ូតូ។

ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ផ្លាកលេខ កំពង់ចាម 1H-8220 បើកបរទិសដៅពីកើតទៅលិចដោយឈ្មោះ ពេជ ពីន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកសិកររស់នៅភូមិ ឃុំកើតហេតុខាងលើ របួសធ្ងន់មិនពាក់មួកសុវត្ថិភាព។
ម៉ូតូម៉ាក ហុងដាវេវ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ 1G-5610 បើកបរទិសដៅពីលិចទៅកើតដោយឈ្មោះ ភិន ផេង ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ ស្លាប់នៅកន្លែងកើតហេតុមិនពាក់មួកសុវត្ថិភាព។

មូលហេតុ៖ បើកបរវ៉ាជែកក្នុងស្ថានភាពគ្រោះថ្នាក់ (វ៉ាជែងគោយន្ត)។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង វាស់វែងយកវត្ថុតាងទៅរក្សា នៅអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ ចំណែកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសធ្ងន់ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់