ព័ត៌មានជាតិ

រថយន្តប៉ែនដឹកគ្រួស រយ៉ែរថយក្រោយ ក៏ជ្រុលក្រទ្បាប់ផ្ងារជើង ធ្លាក់ចូលប្រទ្បាយទឹក

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១១ និង៤០នាទីព្រឹកថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុង ១ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តប៉ែនដឹកគ្រួស រយ៉ែរថយក្រោយ ក៏ជ្រុលក្រទ្បាប់ផ្ងារជើង ចូលប្រទ្បាយទឹក។

ហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសទេ គ្រាន់តែរងការខូចខាតរថយន្តតែប៉ុណ្ណោះ មូលហេតុ៖ មិនទាន់ដឹងទ្បើយ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកត្រួតពិនិត្យ ពុំឃើញមានខូចខាតទ្រព្យសម្បត្តិអ្នកដទៃ និងរដ្ឋ ទើបអនុញ្ញាតឲ្យម្ចាស់ ហៅរថយន្តស្ទូច យកទៅជួសជុល ដោយខ្លួនឯង៕

មតិយោបល់