ព័ត៌មានជាតិ

កូរ៉េខាងត្បូង ​វិនិយោគ​ជាង​ $៨០លាន​ នៅ​កម្ពុជា ​ក្នុង​ឆ្នាំ​ ២០១៤​

ភ្នំពេញ៖ នៅក្នុងឆ្នាំ ២០១៤ កូរ៉េខាងត្បូងបានបោះទុនវិនិយោគជាង ៨០លានដុល្លារអាមេរិក នៅក្នុងប្រទេសកម្ពុជា ខណៈដែល​ទំហំពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរ បានកើនឡើងពី ៥៤លានដុល្លារអាមេរិក នៅឆ្នាំ ១៩៩៧ ដល់ ៧៥០លានដុល្លារអាមេរិក នៅឆ្នាំ ២០១៣ គឺកើនឡើងប្រហែល១៤ដង។ នេះបើយោងតាមការចុះផ្សាយរបស់ AKP ចេញផ្សាយនៅថ្ងៃអង្គារទី២៥ ខែមីនា។

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំប្រទេសកម្ពុជា លោក Kim Weon Jin បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតស្តីពីសកម្មភាពវប្បធម៌កូរ៉េ ឆ្នាំ ២០១៥ ថា សាធារណរដ្ឋកូរ៉េ នឹងជំរុញការវិនិយោគពីសាធារណរដ្ឋកូរ៉េ មកកម្ពុជាឲ្យកាន់តែច្រើនថែមទៀត ខណៈដែលកាលពីឆ្នាំ ២០១៤ មាន​ទំហំ​ទឹកប្រាក់ ៨០លាន​ដុល្លារ​អាមេរិក​។ លោកឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់បន្ថែមទៀតថា នេះជាឱកាសល្អសម្រាប់ការដាក់ទុនវិនិយោគ ព្រោះប្រទេសកម្ពុជា ជាប្រទេស​កំពុងអភិវឌ្ឍន៍ ជាពិសេសទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ បានកើនឡើងពី ៥៤លានដុល្លារអាមេរិក នៅឆ្នាំ ១៩៩៧ ដល់ ៧៥០លានដុល្លារអាមេរិក នៅឆ្នាំ ២០១៣ គឺកើនឡើងប្រហែល១៤ដង៕

Kim Weon Jin

មតិយោបល់