ផ្ទះ ព័ត៌មានជាតិ ទម្រាំតែតាមចា...

ទម្រាំតែតាមចាប់ លោកចោរឆក់បាន រាំខានសមត្ថកិច្ចជិតអស់មួយចំហៀងក្រុង

0

ភ្នំពេញ: មុខសញ្ញាឆក់ម្នាក់ ចាស់យូរអង្វែង គេចខ្លួនរហូត ទើបតែនៅពេលនេះ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ដេញតាមចាប់តាំងពីផ្លូវហាណូយ កែងផ្លូវ១៩៨៦ ផ្សារដីហុយ រហូតដល់ស្តុបបឹងកក់ កែងផ្លូវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ទើបចាប់បាន កាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ ។

តាមនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យម្នាក់នេះ ជាជនសង្ស័យសេសសល់ ក្នុងបទល្មើសឆក់យ៉ាងសកម្ម ចាស់យូរមកហើយ តែងតែធ្វើសកម្មភាព គេចខ្លួនរហូត ទើបតែនៅរសៀលថ្ងៃនេះ ពេលដែលជួបជាមួយកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ល្បាត ប្រទះជួបនៅចំណុចស្តុបផ្សារដីហុយ ជនសង្ស័យក្រឡេកឃើញប៉ូលិស ជនសង្ស័យជិះម៉ូតូ សេ១២៥ សេរី២០២០ ពណ៌ខ្មៅ អត់មានស្លាកលេខ បើករត់គេច ទើបកម្លាំងប្រដេញតាម រហូតដល់ចំណុច ក្បែរស្តុប បឹងកក់ កែងផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជនសង្ស័យផ្តួលម៉ូតូរត់គេច ទើបកម្លាំងចាប់ខ្លួនបាន ។

បច្ចុប្បន្នជនសង្ស័យក្រោយពីចាប់ខ្លួនបាន នាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌសែនសុខ ៕

 

មតិយោបល់