ព័ត៌មានជាតិ

ក្មេងស្រីសិស្សសាលាម្នាក់ ខកម៉ោងទៅរៀនចុះងូតទឹកទន្លេ បណ្ដាលឲ្យលង់ស្លាប់

កំពង់ចាម: កាលពីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១២និង២០នាទីរសៀល មានករណីក្មេងស្រីម្នាក់លង់ទឹកស្លាប់ ស្ថិតក្នុងភូមិនាងរកាក្រោម សង្កាត់សំបួរមាស ក្រុង/ខេត្តកំពង់ចាម ។

ក្មេងស្រីរងគ្រោះឈ្មោះ ស៊ឹម ហាប់ស៊ី ភេទស្រី អាយុ ១២ឆ្នាំ មុខរបរសិស្សសាលា ជនជាតិខ្មែរឥស្លាម រស់នៅភូមិឃុំកើតហេតុខាងលើ។

ដំណើររឿង៖ មុនពេលកើតហេតុម្ដាយបានដាស់កូន ឲ្យភ្ញាក់ដើម្បីក្រោកទៅសាលារៀន ប៉ុន្តែដោយសារខកម៉ោងចូលរៀន ទើបក្មេងស្រីរងគ្រោះចុះទៅងូតទឹកលេងក្នុងទន្លេ តែអកុសលលង់ស្លាប់ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងខាងលើ ធ្វើកោសល្យវិច័យបញ្ជាក់ថា សពលង់ទឹកស្លាប់ប្រាកដមែន រួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់