តាកែវៈ កាលពីវេលាម៉ោង ២០និង៣០នាទីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ៤៩-៥០ ភូមិក្រាំងលាវ ឃុំរវៀង ស្រុសំរោង ខេត្តតាកែវ រវាងរថយន្តបីគ្រឿងប៉ះគ្នា ក្នុងទិសដៅបញ្ចា្រសគ្នា។
ហេតុការណ៍នេះ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះ។
រថយន្តទី១ម៉ាក ម៉ាសឺដេស ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2k -3952 បើកបរដោយឈ្មោះ អ៊ូ ថុង ភេទប្រុស អាយុ ៦០ឆ្នាំមុខរបរអាជីវករ ធ្វើដំណើរពីត្បូងទៅជើង គ្មានរបួស រថយន្តទី២ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ត្រីអ៊ី ពាក់ផ្លាកលេខខេមរៈភូមិន្ទ3-០៣០២ បើកបរដោយឈ្មោះមុត តាំភេទប្រុស អាយុ៥៥ មុខរបរយោធា នៅបញ្ជាការដ្ឋានអង្គរក្ស បើកបរពីជើងទៅត្បូង គ្មានរបួស និងរថយន្តទី៣ ម៉ាកលុចស៊ីស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BA -0762 បើកបរដោយឈ្មោះ ឡុង ថា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ ធ្វើដំណើរពីជើងទៅត្បូង គ្មានរបួស។
មូលហេតុ៖ បណ្តាលមកពីរថយន្តម៉ាកសឺដេស បើកលឿន រួចរេចង្កូតទៅបុកកង់ខាងក្រោយរបស់រថយន្តហ៊ីនដាយ រួចបន្តទៅបុករថយន្តម៉ាកលុចស៊ីសទៀត៕




មតិយោបល់