ព័ត៌មានជាតិ

ផ្អើលខណ្ឌដូនពេញ! កម្លាំងជំនាញចុះបង្ក្រាបករណីជួញដូរសារធាតុញៀន ត្រង់ចំណុចសួនច្បារ

ភ្នំពេញ: កាលពីវេលាម៉ោង ៨ និង ៣០នាទី ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២០ កម្លាំងជំនាញបានបើកការស្រាវជ្រាវចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចលើសួនច្បារ ផ្លូវលេខR៦ ស្ថិតភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១/ឈ្មោះ យ៉ាវ ពៅ ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ (ជួញដូរ)។
២/ឈ្មោះ លាង រដ្ឋា ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ(ជួញដូរ)។

វត្ថុតាងដកហូតបាន៖
-ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កញ្ចប់តូច(បីកញ្ចប់តូច)។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងសាកសួរស្រាវជ្រាវរកបក្ខពួកនិងក្រុមដទៃផ្សេងទៀតព្រមទាំងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

មតិយោបល់