សៀរាមរាបៈ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ២និង៣០នាទីរសៀល មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ត្រង់ចំណុចភូមិស្នាសង្គ្រាម ឃុំបល្ល័ង ស្រកប្រាសាទបាគង ខេត្តសៀមរាប រលត់ទៅវិញនៅម៉ោង ២និង៥០នាទីរសៀល។
ម្ចាស់ឈ្មោះ សូ ឆន ភេទស្រី អាយុ ៥៥ឆ្នាំ នៅចំណុចភូមិស្នាសង្គ្រាម ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចុះពីផ្លូវលេខ៦ ចម្ងាយពីអធិការ ១៥គីឡូម៉ែត្រ។
ខូចខាត៖ ផ្ទះឈឺផ្ទាល់ដី ទំហំ ៤×៥ម៉ែត្រ កម្ពស់ ៦ម៉ែត្រ ប្រក់ស្បូវជញ្ជាំងស្លឹងដូងឆេះអស់ទាំងស្រុង ម៉ូតូ ១គ្រឿងម៉ាកសងកូរ៉េ ទូរទស្សន៍ ១គ្រឿង
ម៉ាស៊ីនដេខោអាវ ១គ្រឿង ផ្ទាំងសូឡា និងអាគុយ ១ ឆុត ស្រូវ ២២ការ៉ុង មាសក្រវិល ៧ហ៊ុន ប្រាក់ ១០ម៉ឺនរៀល
សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ប្លង់ដី សម្ភារៈប្រើប្រាស់ក្នុងផ្ទះខូចខាតទាំងស្រុង។
សូមបញ្ជាក់៖ ករណីនេះសមត្ថកិច្ច ពុំបានចេញអន្តរាគមន៍ទាន់ទេ ដោយសារផ្ទះនៅឆ្ងាយពីទីប្រជុំជន ប៉ុន្តែមានការជួយអន្តរាគមន៍ពីកំម្លាំងប៉ុស្ដិ៍ ប្រជាការពារ ប្រជាពលរដ្ឋ ប្រធានភូមិ និងអនុប្រធានភូមិ ជួយអន្តរាគន៍ជាច្រើននាក់ផងដែរ។
មូលហេតុ៖ មកពីសាកទូរស័ព្ទ និងអាគុយផ្ទាំងសូឡាហើយម្ចាស់ទៅមើលគោដែលចងចោលឆ្ងាយពីផ្ទះ៕
មតិយោបល់