កាលពីថ្ងៃអង្គារម្សិលមិញមានគ្រោះថ្នាក់ចរាចរមួយបានកើតឡើង នៅ តំបន់ហេនហ្វត ស្ថិតនៅភាគកណ្តាលរដ្ឋកាលីហ្វ័នីញ៉ារបស់សហរដ្ឋអាមេរិក។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងគ្រោះថ្នាក់នេះកើតឡើងដោយសារត្រាក់ទ័រធន់ធំបើកបរឆ្លងកាត់ភ្លើងចរាចរទៅបុក
ជាមួយរថភ្លើងដឹកអ្នកដំណើរដែលប្រើថាមពលអគ្គីសនីបានបណ្តាលឲ្យចំនួនជាង ៣០ នាក់រងរបួសក្នុងចំណោមពួកគេមួយចំនួនរងរបួសធ្ងន់ធ្ងរ។
ក្រោយហេតុការណ៍នេះកើតឡើងគេ កងកម្លាំងសង្គ្រោះនិងឧទ្ធម្ភាគចក្របានទៅដល់កន្លែងកើតហេតុ ដើម្បីជួយជនរងគ្រោះទៅកាន់មន្ទីរពេទ្យនិងធ្វើចរាចរឲ្យបានល្អឡើងវិញនៅតំបន់នោះ៕
មតិយោបល់