ព័ត៌មានជាតិ

បុរសម្នាក់រងរបួសធ្ងន់ករណីរថយន្តកៀរម៉ូតូ

​ព្រៃវែង: កាលពី​ថ្ងៃ​ទី​១២​ ខែកុម្ភ:​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ២​និង​២០​នាទីរសៀល​ នៅ​ចំណុច​ភូមិ​ក្រាំង​ក្អុក​ ឃុំ​កំពង់​សឹង​ ស្រុក​ព្រះស្ដេច​ លើ​ផ្លូវជាតិ​លេខ​១​​ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​គៀរ​ម៉ូតូ​ ។​

​ដំណើររឿង៖ មុន​ពេល​កើតហេតុ​មាន​រថយន្ត​ម៉ាក​ SANG​ YONG​ ISTANA​ ពណ៌​លឿង​ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​ 2AZ-4837​ បើក​ដោយ​ជន​មិន​អត្តសញ្ញាណ​(​គេចខ្លួន​បាត់​)​។​ បើក​ទិស​ដៅ​បញ្ច្រាសគ្នា​ពី​កើត​ទៅ​លិច​បាន​កៀរ​ ម៉ូតូ​ម៉ាក ​HONDA​ DREAM​ C125​ ពណ៌​ខ្មៅ​ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​1GE-4021 ​បើក​ដោយ​ឈ្មោះ ​ឆុ​ន​ ជី​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ រស់នៅ​ភូមិ​សាលា​ ឃុំ​រំចេក​ ស្រុក​ព្រះស្ដេច​ ខេត្តព្រៃវែង​ បណ្តាលឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​។​

​ក្រោយ​កើតហេតុ​ សម្ថ​កិច្ច​បាន​បញ្ជូន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​​ រីឯ​រថយន្ដ​និង​ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់​សឹង​ ៕

មតិយោបល់