ព័ត៌មានជាតិ

Update៖ ឆ្លងចរន្តអគ្គិសនី ធ្លាក់ខ្សែភ្លើងរាយប៉ាយពេញផ្លូវឆាបឆេះម៉ូតូ២គ្រឿង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ភ្នំពេញ: កាលពីវេលាម៉ោង ៥ និង ៣០នាទីល្ងាច ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវប៉ាស្ទ័រ កែងនិងផ្លូវ៣៦០ ស្ថិតសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីផ្ទុះសេខ្សែភ្លើងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ដំណើររឿង៖ មុនពេលកើតហេតុ គេបានឮសំឡេងផ្ទុះ ហើយក៏មានការឆាបឆេះលើបណ្តាញខ្សែភ្លើងជាបន្តបន្ទាប់ ធ្លាក់រ៉ាយប៉ាយពេញផ្លូវយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យឆាបឆេះម៉ូតូម៉ាក ធូដេមួយគ្រឿង ពាក់ផ្លាកលេខ កណ្តាល 1B-5858 ម៉ត់គ្មានសល់នៅតែគ្រោងឆ្អឹង និងមួយគ្រឿងទៀតម៉ាក ស៊ុយសាគីលែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1N-4830 រងការខូចខាតយ៉ាងដំណំផងដែរ។ ភ្លាមៗប្រជាពលរដ្ឋនៅទីនោះបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកធ្វើការបាញ់ពន្លត់អស់ជាច្រើនបំពង់ ហើយក៏មានរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ចុះមកដល់ទីតាំងកើតហេតុ ដើម្បីធ្វើការបាញ់ពន្លត់ ប៉ុន្តែមិនអាចបាញ់ទឹកបាននោះទេ ព្រោះខាងអគ្គិសនីមិនទាន់បិទចរន្តភ្លើង ខ្លាចក្រែងមានការឆក់ទៅលើកងកម្លាំងឬប្រជាពលរដ្ឋ ទើបធ្វើការបាញ់ពន្លត់រលូតរលត់វិញជាស្ថាពរមិនបណ្តាលឲ្យនរណាម្នាក់មានរបួសអ្វីនោះទេ៕

មតិយោបល់