CNN៖ រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី លោក Scoot Morrison បានប្រកាសធ្វើការរឹងបន្ដឹងទៅលើការត្រួតពិនិត្យ នូវអ្នកដំណើរដែលមកពីប្រទេសអាហ្វ្រិកខាងលិច ដើម្បីជៀសវាងការប៉ះពាល់ដល់ជំងឺអេប៊ូឡា។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា រាល់ទិដ្ឋាការរបស់អ្នកដំណើរដែលមកពីអាហ្វ្រិកខាងលិចទាំងអស់ត្រូវបង្អាកដើម្បីធ្វើការត្រួតពិនិត្យទៅលើម្ចាស់ទិដ្ឋាការ ក្នុងការបញ្ចៀសការឆ្លងជំងឺអេប៊ូឡា។ ការធ្វើបែបនេះ វាមិនមែនជាទង្វើមួយដែលខុសច្បាប់នោះទេ ព្រោះថា ជំងឺអេប៊ូឡាកំពុងតែរាតត្បាតពេសពេញពិភពលោក ដោយបានឆ្លងទៅលើមនុស្សជាង ១០.០០០នាក់នៅតំបន់អាហ្វ្រិកខាងលិច និងបានសម្លាប់មនុស្សជាង ៥.០០០នាក់៕
មតិយោបល់