ព័ត៌មានជាតិ

កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០៤​នាក់​ ពាក់ព័ន្ធ​ជួញដូរសារធាតុញៀន​

សៀមរាប: នៅ​ថ្ងៃ​ទី​១១​ ខែកុម្ភ:​ ឆ្នាំ​២០២០​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០៤​នាក់​ ពី​បទ​ រក្សា​ទុក​ ចាត់ចែង​ ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ក្នុង​ក្រុង​សៀមរាប
-​ទីតាំង​ទី​១៖​ នៅ​ចំណុច​បន្ទប់​ជួល​ស្ថិត​នៅ​ភូមិ​ខ្នារ​ សង្កាត់​ជ្រាវ​ ក្រុង​/​ខេត្តសៀមរាប​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០៣​នាក់​ស្រី ​០១​នាក់​ ។

​ដកហូត​វត្ថុ​តាង​រួម​មាន៖
-ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ ចំនួន​ ០៤​កញ្ចប់​ ស្មើនឹង​ទម្ងន់​១១​ក្រាម​ (​ថ្លឹង​ទាំង​សំបក​)
-ទូរស័ព្ទ​ដៃ​ចំ​នួ​ ០៤​គ្រឿង​ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​០១​គ្រឿង​ ឧបករណ៍​ប្រើប្រាស់​ និង​សម្ភារ:​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​។​

-​ទីតាំង​ទី​២៖​ នៅ​ចំណុច​ក្នុង​អ៊ី​ន​ធើ​ណេ​ត​ ស្ថិត​នៅ​ភូមិ​តា​ភុល​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​/​ខេត្តសៀមរាប​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។

​ដកហូត​វត្ថុ​តាង​បាន​រួម​មាន៖​
-ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ ចំនួន​១៣​កញ្ចប់​ ស្មើនឹង​ទម្ងន់​ ៣,៧​ក្រាម​ (​ថ្លឹង​ទាំង​សំបក​)
-ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង​ ឧបករណ៍​ប្រើប្រាស់​ និង​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​ ០៤​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​បន្ត​៕

មតិយោបល់