ព័ត៌មានជាតិ

អាងព្រៃស្ងាត់នាំគ្នាធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់សារធាតុញៀន តែមិនផុតពីភ្នែកសមត្ថកិច្ច

កណ្តាល: កាលពីវេលាម៉ោង ៦ និង ៣០នាទី ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចព្រៃរាំងក្រោយវត្តកោះសត្ថារាម ស្ថិតឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល អាវុធហត្ថបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។

ជនសង្ស័យចំនួន០២នាក់រួមមាន៖
១/ឈ្មោះ លៀង ទី ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
២/ឈ្មោះ ស្នា ភេទប្រុស ជនជាតិខ្មែរ (អ្នកជួញដូរ)។
អ្នកទាំងពីរមានទីលំនៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ។

វត្ថុតាងដកហូតបាន៖
-ម្សៅក្រាមពណ៏សថ្លាសង្ស័យសារធាតុញៀនម៉ាទឹកកក ចំនួន០១កញ្ចប់តូចនិងសម្ភារះសំរាប់សេព។
-ទូរស័ព្ទចំនួន០២គ្រឿងម៉ាក comfone និង Iphon៤។

ដំណឹងររឿង៖ មុនពេលកើតហេតុ មានប្រជាពលរដ្ឋរាយការថាមានការជួញដូរសារធាតុញៀនត្រង់ចំណុចខាងលើ បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងអាវុធហត្ថបានចុះល្បាតឮសំលេងជនសង្ស័យកំពង់ប្រើប្រាស់ ក្នុងព្រៃក្រោមដើមរាំងកម្លាំងជំនាញក៏ព័ទ្ធចាប់បានជនសង្ស័យម្នាក់ឆែកឃើញសារធាតុញៀន០១កញ្ចប់ធ្លាក់ដីកន្លែងកើតហេតុនិងឧបករណ៍សម្រាប់សេព។
ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ស្នា បានរត់គេចគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវកម្លាំងជំនាញបញ្ជូនទៅកាន់អាវុធហត្ថស្រុកកៀនស្វាយ ព្រមទាំងស្វែងរកមេក្លោងដើម្បីបន្តរនីតិវិធីច្បាប់៕

មតិយោបល់