ព័ត៌មានជាតិ

សមត្ថកិច្ចស្រុកម៉ាទ្បៃ ឃាត់ខ្លួនបុរសម្នាក់ ករណីឃាតកម្ម សម្លាប់មនុស្ស រត់គេចខ្លួន១យប់ ព្រឹកទ្បើងជាប់ខ្នោះ

បន្ទាយមានជ័យ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៧ និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភ ឆ្នាំ២០២០ ស្ថិតក្នុងភូមិអូរសំព័រ ឃុំម៉ាទ្បៃ ស្រុកម៉ាទ្បៃ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ច ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្ម។

ជនសង្ស័យ បានប្រព្រឹត្តបទល្មើស សម្លាប់បុរសម្នាក់ កាលពីវេលាម៉ោង ៦ និង៥០នាទីល្ងាចថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២០ នៅភូមិ-ឃុំកើតហេតុខាងលើ ហើយរត់គេចខ្លួនបានតែមួយយប់ លុះព្រឹកទ្បើងជាប់ខ្នោះសមត្ថកិច្ច។

មូលហេតុ៖ ទំនាស់ផ្ដើមចេញពីទំនាស់ពាក្យសម្ដីគ្នា។

ខណ:ពេលនេះ សមត្ថកិច្ច កំពុងធ្វើការសាកសួរ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់