ព័ត៌មានជាតិ

បុរសម្នាក់ធ្វើកម្មភាពឆក់ទូរស័ព្ទ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កម្លាំងជំនាញបានចុះបង្ក្រាបករណីលួច (ឆក់ទូរស័ព្ទ) ឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចផ្លូវ៧១ ស្ថិតភូមិចម្រើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៩ និង ៣០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។

ជនសង្ស័យឈ្មោះ ផល ដេវីដ ភេទប្រុស អាយុ ១៨ ឆ្នាំ។

វត្ថុតាងដកហូតបាន៖ ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 1DA- 2953។

បច្ចុប្បន្ន ការិយាល័យជំនាញបានសាកសួរ និងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់