ព័ត៌មានជាតិ

Updated៖ រថយន្តធំ ២គ្រឿង បុកគ្នាពេញទំហឹង បណ្ដាលឲ្យតៃកុងស្លាប់ និងអ្នករួមដំណើររងរបួសធ្ងន់ នៅស្រុកថ្មគោល

បាត់ដំបង: ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ២និង៤៥នាទីរសៀល ត្រង់ក្រុមទី០៤ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង លើផ្លូវជាតិលេខ៥ កំពុងស្ថាបនារវាងរថយន្ត និងរថយន្ត ។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ AT18(3-0819) អ្នកបើកបរឈ្មោះ សាំ ថាន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង ស្លាប់នៅកន្លែងកើតហេតុ ធ្វើដំណើរពីទិសខាងត្បូងឆ្ពោះទៅជើង ដល់ចំណុចកើតហេតុបានឡើងជែងរថយន្តនៅពីមុខទិសស្របគ្នា ជ្រុលចង្កូតទៅបុក រថយន្ត FUSO ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-3300 បើកបរដោយឈ្មោះ ឈុំ ភារិនភេទ ប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តបកំពង់ចាម (របួសធ្ងន់)
អ្នករួមដំណើរឈ្មោះ ខៀវ សុថាត់ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តបកំពង់ចាម (របួសធ្ងន់) បើកទិសផ្ទុយគ្នា បណ្តាលឲ្យអ្នកបើកបររថយន្តទាំងសងខាងស្លាប់ម្នាក់ប្រុស និង របួសធ្ងន់០២ នាក់ ប្រុស ។

ករណីនេះ បានប្រគល់ឲ្យជំនាញការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ធ្វើការវាស់វែង និង ចាត់ការតាមនីតិវិធី ចំពោះសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់