ព័ត៌មានជាតិ

MSXបើកលឿនដូចហោះ ទៅបុកម៉ូតូមួយគ្រឿងទៀតពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ

កំពង់ធំ: កាលពីថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង ៩ និង ០០នាទី លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ភូមិជាយសំពៅ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរម៉ូតូបុកម៉ូតូទិសដៅផ្ទុយគ្នា បណ្ដាសឲ្យស្លាប់០១នាក់។

ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូម៉ាក ហុងដាMSX ពណ៌ស ទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ គន ករុណា ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មុខរបរកសិករ (របួសធ្ងន់) ខណ:មកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូម៉ាក ហុងដា C100 ពណ៌ព្រីងទុំ បើកបរដោយឈ្មោះ សួ រន ភេទប្រុស អាយុ ៥៨ ឆ្នាំ រស់នៅភូមិអាត់ស៊ូ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ធ្វើដំណើរបញ្ច្រាសទិសគ្នា មុខរបរកសិករ បណ្ដាលឲ្យស្លាប់នឹងកន្លែងកើតហេតុ។

មូលហេតុ៖អ្នកបើកបរម៉ូតូ ហុងដាMSX មានល្បឿនលឿន និងមិនប្រកាន់ស្តាំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណ:ប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់