ភ្នំពេញៈ កាលពីវេលាម៉ោង ៩ និង៥០នាទីយប់ថៃ្ងទី១៣ ខែកុម្ភៈ ឆាំ្ន២០២០ កម្លាំងរបស់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានចុះត្រួតពិនិត្យការអនុវត្តន៍ច្បាប់ចរាចរណ៌ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីការពារសុវត្ថិភាព នៅក្នុងមូលដ្ឋានខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មស រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវមុនី្នរ៉េត ក្រុមទី២៥ ភូមិ១០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពញ ។
ជនសង្ស័យទី១-ឈោ្មះ យៀង វិរៈ ហៅ ហីម ភេទប្រុស អាយុ៣០ឆាំ្ន ជនជាតិខែ្មរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងកន្លែងធ្វើការបុរីភ្នំមាស ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ (ម្ចាស់ថ្នាំ) ២-ឈោ្មះ ជាង នី ហៅ នី ភេទប្រុស អាយុ២៩ឆាំ្ន ជនជាតិខែ្មរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងកន្លែងធ្វើការបុរីភ្នំមាស ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ ត្រូវបាននាំខ្លួនយកសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់