ព័ត៌មានជាតិ

ផឹកស្រវឹងទាំងព្រឹក ទាស់សម្ដីចុះឡើង យកពូថៅកាប់ប្រពន្ធស្លាប់មួយរំពេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព្រះវិហារ: នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៨និង៣០ នាទីព្រឹក មានករណីអំពើហិង្សាក្នុងគ្រួសារកើតឡើងចំនួនមួយលើក នៅភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

១/ ជនបង្កឈ្មោះ ខៀវ សាំង ភេទប្រុស អាយុ ៥១ឆ្នាំ (ត្រូវជាប្ដី) បានយកពូថៅទៅកាប់លើប្រពន្ធខ្លួនឯង
នៅក្រោមផ្ទះរបស់ខ្លួន(បណ្តាលឲ្យស្លាប់មួយរំពេច)
ក្រោយពីកាប់ប្រពន្ធស្លាប់ហើយប្ដីបានយកបិទចុងស្រួចចាក់លើខ្លួនឯងចំនួន ៣កាំបិតបណ្ដាលឲ្យរបួស។
២/ ជនរងគ្រោះឈ្មោះ ធៀម រ៉ី ភេទស្រី អាយុ ៤៩ឆ្នាំ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ។

មូលហេតុ៖ ប្ដីផឹកស្រាស្រវឹងទាំងព្រឹក រួចក៏ដើរទៅពុះអុះក្រោមផ្ទះប្រពន្ធស្ដីឲ្យប្ដីថា ព្រឹកឡើងមិនខំធ្វើអីគិតតែផឹកទាស់ពាក្យសម្ដីចុះឡើងៗ បណ្ដាលឲ្យមានអំពើហិង្សាកើតឡើង។

ក្រោយពីទទួលបានព័ត៌មានអធិការបានចាត់តាំងកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះដល់កន្លែងកើតហេតុចាប់ជនសង្ស័យ ដែលត្រូវជាប្តីដែលសម្លាប់ប្រពន្ធបញ្ជូនទៅមណ្ឌលសុខភាពចម្រើន ដើម្បីពិនិត្យមើលរបួសដែលចាក់ខ្លួនថា ធ្ងន់ឬក៏ស្រាល រួចនាំខ្លួនជនសង្ស័យមកកន្លែងអធិការដ្ថាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់