តាកែវៈ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ លោកចៅអធិការវត្តស្នោត បានឲ្យកូនសិស្សបូមទឹកស្រះចម្លងទៅស្រះមួយទៀត ក្រោយបូមរួចប្រទះឃើញអាវុធ អាកា មួយដើមដែលគេយកមកទម្លាក់ចោលក្នុងស្រះ ពេលនោះគណៈកម្មការ អាចារ្យវត្ត រាយការណ៍ជូនលោកមេឃុំ និងនាយប៉ុស្តិ៍ ចុះទៅត្រួតពិនិត្យឃើញអាវុធធន់ អាកា ៤៧ មួយដើម កាត់ស្នូក គ្មានលេខ មានគ្រាប់ ១៩គ្រាប់ ផលិតនៅប្រទេសសូវៀត ។
សូមបញ្ជាក់៖ អាវុធខាងលើ កម្លាំងជំនាញអធិការដ្ឋានដកហូត យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបាទី៕
មតិយោបល់