ភ្នំពេញៈ កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចទល់មុខវិទ្យាល័យទួលស្វាយព្រៃ លើផ្លូវ១៩៩កែងនឹងផ្លូវ៣៥៨ ស្ថិតសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋទុកចោលមួយកន្លែង។
ដំណើររឿង៖ នាពេលកន្លងមកទីតាំងខាងលើជាហាងលក់ស៊ុប តែបច្ចុប្បន្នបិទហាងឈប់លក់ដូរហើយទុកចោល ធ្វើឲ្យក្រុមអ្នករើសអេតចាយបានយកទីតាំងនេះធ្វើជាជំរកស្នាក់នៅ ដោយមានផ្ទុកអីវ៉ាន់អេតចាយរញ៉េរញ៉ៃយ៉ាងអនាធិបតេយ្យ លុះវេលាខាងលើក៏មានផ្សែងនិងអណ្ដាតភ្លើងចេញមកបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពលរដ្ឋនៅក្បែរ និងរាយការជូនសមត្ថកិច្ច។
ក្នុងករណីរថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿងបានចេញអន្តរាគមន៍ក្នុងនោះមាន៖
-រថយន្តបង្ការនិងពន្លត់អគ្គិភ័យរបស់ស្នងការរាជធានីភ្នំពេញមកចំនួន៥គ្រឿង
-រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២រថយន្ដ។
រលត់ទៅវិញនៅវេលាម៉ោង១១យប់ថ្ងៃដដែល។
ខូចខាតសម្ភារៈ៖ អេតចាយមួយចំនួន និងមិនបណ្ដាលឲ្យមានមនុស្សរបួសទេ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញធ្វើកាសន្និដ្ឋានថា អាចមកពីក្រុមអ្នករើសអេតចាយដុតទានទុកចោលទើបបណ្ដាលឲ្យកើតមានអគ្គិភ័យឆេះរាលដាល៕
មតិយោបល់