ព័ត៌មានជាតិ

លោកចោរ ចាក់សុទ្ធតែសាក់ការពារខ្លួន កុំឲ្យសមត្ថកិច្ចចាប់ខ្លួនបាន ចុងក្រោយជាប់ខ្នោះដដែល

ភ្នំពេញ: នៅវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ ២០២០ ត្រង់ចំណុចមុខហាងកាត់សក់ តាមផ្លូវ១៥១ ស្ថិតក្នុងភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ជាក់ស្តែងចំនួន ២នាក់ ក្នុងករណីលួចកាច់សោ.កម៉ូតូ។

ជនសង្ស័យទី១ឈ្មោះ ណាល់ ចាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងទី២ឈ្មោះ ចាំ សុខចាន់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិឬស្សីសង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ខាន ស្រីលីន ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ មានទីលំនៅ ភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សម្ភារ:ដកហូត រួមមាន៖
-ម៉ូតូម៉ាក ស៊ុយសូគីនិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1GQ-8231 ចំនួន០១គ្រឿង (ប្រគល់ជូនជនរងគ្រោះវិញ)។
-ម៉ូតូម៉ាក SL ពណ៌ស ពាក់ផ្លាកលេខ 1BU-0421 ចំនួន ១គ្រឿង (ជារបស់ជនសង្ស័យ ជិះធ្វើសកម្មភាព)។
-ផ្លែទូឡឺវីស សំប៉ែតចុងស្រួច ចំនួន ១ដើមនិងទូរស័ព្ទដៃចំនួន២គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំងពីរ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសារសំណុំរឿង បញ្ជូនទៅតុលាការ៕

មតិយោបល់