ព័ត៌មានជាតិ

ម៉ាស់ឡើងថ្លៃ រិទ្ធិ អូមេហ្គា ត្រូវប៉ាន់

ខណៈដែលទីផ្សារម៉ាស់ កំពុងក្លាយជាប្រធានបទក្ដៅ ក្រោយពីពិភពលោកផ្ទុះជំងឺវីរុសកូរ៉ូណានោះ ផលិតករ និងជាអ្នកជំនួញច្រើនមុខ លោក រិទ្ធិ អូមេហ្គា ក៏ត្រូវគេកត់សម្គាល់ថា ត្រូវប៉ាន់ក្នុងទីផ្សារលក់ម៉ាស់ផងដែរ។ លោកបានក្លាយជាឈ្មួញលក់ម៉ាស់ខ្នាតធំ ដែលតាមការបង្ហើប គឺចំណេញមួយជើងៗរាប់ពាន់ដុល្លារ ត្រឹមតែប៉ុន្មានម៉ោង។

យោងតាមអាក់ខោនផ្លូវការរបស់លោក រិទ្ធិ អូមេហ្គា គឺបានបង្ហោះជាហូរហែរពីជំនួញថ្មីស្រឡាង ដោយទទួលទិញម៉ាស់ ក្នុងចំនួនច្រើនរយប្រអប់ ស្ទើរជារៀងរាល់ថ្ងៃ ដើម្បីផ្គត់ផ្គង់ដល់ក្រុមហ៊ុនប្រមូលទិញមួយ ដែលលោកបង្ហោះអោយដឹងម្ដងៗ គឺមួយលើកតិចណាស់ ក៏លក់ចន្លោះពី៤០០ប្រអប់ទៅ១០០០ប្រអប់ដែរ។ មុខជំនួញថ្មីនេះ មានការបញ្ជាក់ថា លោកកើបលុយញាក់សាច់ ដោយសារតែម៉ាស់ ដែលលោកទិញចូល គឺទោះជាបានឡើងថ្លៃពីក្រុមហ៊ុនយ៉ាងណាក៏ដោយ ក៏ក្នុងមួយប្រអប់ចំណេញមិនក្រោម២ទៅ៣ដុល្លារ និងទទួលបានផលចំណេញភ្លាមៗមិនក្រោម២០០០ ទៅ៥០០០ដុល្លារ ក្នុងការលក់បន្តបាន១០០០ប្រអប់។

លោកកាក់កបជំនួញនេះ ដោយសារបានស្គាល់ក្រុមហ៊ុនប្រមូលទិញម៉ាសអោយចិន ក៏ដូចជាអោយក្រុមហ៊ុនធំធំ គ្រាន់តែកាច់ម៉ាស់ពីក្រុមហ៊ុនបោះដុំ យកលក់បន្តអោយទីផ្សារដែលចង់បាន។ អ៊ីចឹងហើយ ទើបលោកកាក់កបនឹងមុខរបរចុងក្រោយ ស្របពេលមុខរបរដែលមានស្រាប់ ក៏រៀងកល់ចំណូល មិនសូវកើនឡើងដូចមុន។ លោក រិទ្ធិ អូមេហ្គា ត្រូវគេសរសើរថា ជំនាញបត់បែនក្នុងការរកស៊ី បើទោះជាមានអ្នករិះគន់ថា លោកកំពុងឆ្លៀតឱកាស លក់ម៉ាស់យកចំណេញកប់ក្ដោង ដើម្បីផលចំណេញ៕

មតិយោបល់