ភ្នំពេញៈ មានករណីអគ្គីភ័យឆាបឆេះផ្ទះមួយកន្លែង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០១ និង ៥០នាទីរំលងអធ្រាតុ ត្រង់ចំណុចផ្លូវលំ ក្រុមទី៤ ស្ថិតភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ម្ចាស់ឈ្មោះ ហាក់ គឹមនី ភេទស្រី អាយុ ៦៦ ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ៥៣ច ផ្លូវលំ ក្រុមទី៤ ស្ថិតភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះចំនួន៥នាក់ក្នុងនោះមាន២នាក់ជាកុមាររួមមាន៖
១/ឈ្មោះ សុខ ចាន់សម្បត្តិ ភេទប្រុស អាយុ ៦ ឆ្នាំ ។
២/ឈ្មោះ សុខ ចាន់អារីយ៉ា ភេទស្រី អាយុ ៤ ឆ្នាំ។
សម្ភារៈខូចខាត៖ ឆេះផ្ទះដែលមាន៨គ្រួសារជួលបន្ទប់ស្នាក់នៅទាំងស្រុង និងឆេះរោងចំនួន៥ខ្នងទៀត។
មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។
ក្នុងករណីប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២០គ្រឿងមាន៖
-រថយន្តរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន១៨គ្រឿង
-រថយន្តសាលាខណ្ឌឫស្សីកែវចំនួន០១គ្រឿង
-រថយន្តស្រាបៀរកម្ពុជាចំនួន០១គ្រឿង។
ពន្លត់ចប់សព្វគ្រប់នៅវេលាម៉ោង ២ និង ៣០នាទីថ្ងៃខែឆ្នាំដដែល៕
មតិយោបល់