ព័ត៌មានជាតិ

ធ្លាប់លួចបាន លើកក្រោយលួចទៀតត្រូវកម្លាំងជំនាញចាប់ក្របួច

ភ្នំពេញ: នៅព្រឹកថ្ងៃ១៥ ខែកុម្ភ: ឆ្នាំ២០២០ សមត្ថកិច្ចបញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច (ឆក់) ទៅតុលាការ។

ដំណើររឿង៖ កាលពីវេលាម៉ោង ៧ និង ២០នាទី ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ កម្លាំងល្បាតបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ មុំ ណាន់ ភេទប្រុស អាយុ ២០ ឆ្នាំ បន្ទាប់ពីជនសង្ស័យជាមួយបក្ខពួកជិះម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1K-9523 ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ ត្រង់ចំណុចមុខបន្ទាយកងពលតូចដឹកជញ្ជូន៩៩ ផ្លូវបេតុង ភូមិត្រពាំងល្វា២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយរត់គេចខ្លួន។

ក្រោយឃាត់ខ្លួនជនសង្ស័យសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ប្រាកដមែននិងធ្លាប់ឆក់ទូរស័ព្ទពីប្រជាពលរដ្ឋម្ដងរួចមកហើយ បន្ទាប់មកកម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕

មតិយោបល់