ព័ត៌មានជាតិ

រថយន្តមួយគ្រឿងបើកគៀម៉ូតូហើយរត់គេចបាត់ បន្សល់ទុកបុរសម្នាក់របួសធ្ងន់

ភ្នំពេញ: កាលពីថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ស្ថិតខណ្ឌព្រែកព្នៅ សង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ។

ដំណើររឿង: នៅវេលាកើតហេតុ មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បើកគៀរម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៧ ពាក់ផ្លាកលេខ បាត់ដំបង 1E-7836 បណ្ដាលឲ្យអ្នកបើកម៉ូតូរបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកការិយាល័យ រង់ចាំគ្រួសារទៅទទួល៕

មតិយោបល់