ព័ត៌មានជាតិ

រថយន្តដឹកទំនិញ ឈប់ចតដាក់លេខ រ៉ឺយ៉ែរ ប្អូនឡើងទៅបញ្ឆេះ ស្រាប់តែថយក្រោយទៅបុករុញ រថយន្តមួយគ្រឿងចូលផ្ទះរងការខូចខាត

ភ្នំពេញ: រថយន្តម៉ាក ហ៊ីយ៉ាន់ដាយប្រភេទ យីឌុបមួយគ្រឿង កំពុងតែឈប់ចតត្រូវបានប្អូនអ្នកបើកបរ ឡើងទៅបញ្ឆេះបើក បញ្ចក់ប្រុងសម្រាកស្រាប់តែ រ៉ឺយ៉ែលថយក្រោយទៅបុករថយន្ត ឃ្លុបដឹកទំនិញមួយគ្រឿង និងរុញទៅបុកសំយាបផ្ទះកន្លែងលក់ដូរ បណ្តាលអោយរងការខូចខាតទោះបីជាយ៉ាងណាពុំបណ្តាលអោយមនុស្សរងរបួសឡើយ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃ ត្រង់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅតាមផ្លូវបេតុង ខាងកើតបឹងបៃតង ក្នុងភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្ត ដែល បង្កគ្រោះថ្នាក់ម៉ាក ហ៊ី យ៉ាន់ដាយ ពណ៌ស លាយខៀវ ពាក់ស្លាកលេខ បាត់ដំបង3A-3054 បើកបរ ដោយឈ្មោះ សែម ភារម្យ ភេទប្រុសអាយុ ៣១ឆ្នាំ មានលំនៅ ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ចំណែករថយន្ត ដែលឈប់ចត ត្រូវគេបុករុញនោះម៉ាក KIA ពណ៌សទ្រុងឃ្លុប ពាក់ស្លាកលេខ ភ្នំពេញ2AI-7022 រងការខូចខាតតែម្តង ។

តាមអ្នកបើកបរ រថយន្តប្រភេទ យីឌុប បានអោយដឹងថា នៅមុនពេលកើតហេតុខ្លួនបានដឹកខោអាវ មកទម្លាក់នៅរោងចក្រក្បែរកន្លែងកើតហេតុ ពេលទម្លាក់ខោអាវរួច ក៍បានមកឈប់ចតនៅក្បែរចិញ្ចើមផ្លូវ ដោយដាក់លេខរ៉ឺយ៉ែរ។

តាមអ្នកបើកបរ បានឲ្យដឹងទៀតថា ខណះនោះ ប្អូន ប្រុសក៍បានបើកឡើងមកបញ្ឆេះ ដើម្បីទម្លាក់កញ្ចក់ ស្រាប់តែថយក្រោយ ជ្រុលទៅបុក រថយន្តម៉ាកគា ចំផ្នែកចំហៀងខាងក្រោយ ក៍បានរុញទៅបុកបង្គោលរោងសំយាបផ្ទះជួល និងធុងលក់ភេសជ្ជៈព្រមទាំងលក់បាយបណ្តាលអោយបាក់បែក និងចាក់ចោលសម្ល។

ក្រោយកើតហេតុម្ចាស់ រថយន្ត ដែលជាម្ចាស់ផ្ទះជួល ក៍បានទារការខូចខាតចំនួន ៥ពាន់ដុល្លារ ហើយ ខាងម្ចាស់រថយន្ត បង្កសម្របសម្រួលសង ១,៧០០ដុល្លារ តែម្ចាស់ផ្ទះចុះនៅត្រឹមចំនួន ២ពាន់ ដែលការទារនោះត្រូវបានគេអះអាងថា វាលើសនឹងទំហំនៃការខូចខាត៕

មតិយោបល់