ភ្នំពេញៈ កាលពីវេលាម៉ោង ៥និង៤០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះផ្ទះលក់ពូក លក់ម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះទី ១)ឈ្មោះ ហ៊រ ម៉េងហៀប ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរលក់ដូរ (ខូចខាតទ្រព្យសម្បត្តិសរុបប្រហែល ៤០,០០០ដុល្លារ ) ។
ម្ចាស់ផ្ទះទី ២ )ឈ្មោះ ជួន ទិត្យ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរលក់ដូរ (ខូចខាតទ្រព្យសម្បត្តិប្រហែល ៩៥,០០០ដុល្លារ )។
ម្ចាស់ផ្ទះទី ៣)ឈ្មោះ ស៊ួស កុសល្យ អាយុ ៣៩ឆ្នាំ មុខរបរលក់ដូរ (ខូចខាតទ្រព្យសម្បត្តិប្រហែល ១៨០,០០០ដុល្លារ)។
មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី ។
-ប្រភេទសំណង់ៈ ឥដ្ឋប្រក់ក្បឿងទំហំ ៤ម៉ែត្រx១៨ម៉ែត្រ។
-ខូចខាតសម្ភារៈ ឆេះផ្ទះ ៤ខ្នង អស់ទាំងស្រុងផ្ទះទំហំ ៤ម៉ែត្រx១៨ម៉ែត្រនឹងឆេះរាលដាលដល់ផ្ទះចំនួន១ផ្ទះទៀតបន្តិចបន្តួច ។
-មិនបណ្តាលឲ្យមានមនុស្សរបួស ឬស្លាប់ឡើយ
-រថយន្តការិយាល័យអគ្គិភ័យ:ចំនួន ២០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០គ្រឿង ។
-រថយន្តអង្គភាព (ង៧០) ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២គ្រឿង
-រថយន្តពន្លត់អគ្គិភ័យរបស់ សួន កាណាឌីយ៉ា ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២គ្រឿង ។
-រថយន្តពន្លត់អគ្គិភ័យ របស់អាវុធហត្ថរាជធានីភ្នំពេញចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣គ្រឿង ។
-រថយន្តពន្លត់អគ្គិភ័យ របស់ក្រសួងមហាផ្ទៃចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣គ្រឿង ។
-ពន្លត់ចប់នៅម៉ោង ៨និង៣០នាទីនាថ្ងៃខែឆ្នាំដដែល ៕
មតិយោបល់