ព័ត៌មានជាតិ

Marcos Rojo ទទួល​បាន​ភ្លើង​ខៀវ​លេង​ឲ្យ​បិសាចក្រហម

​ខ្សែការពារ Marcos Rojo នៅ​ចុងបញ្ចប់​បាន​ទទួល​ភ្លើង​ខៀវ ដើម្បី​បង្ហាញ​ខ្លួន​លេង ជាមួយនឹង បិសាច​ក្រហម Manchester United បន្ទាប់​ពី ខាង​ភ្នាក់ងារ​ពិនិត្យ​លិខិតឆ្លងដែន​នៅច្រ​ភព​អង់គ្លេស បានផ្តល់ ទិដ្ឋាការ ឲ្យ ។​

​កីឡាករ​សញ្ជាតិ​អា​ហ្សង់​ទីន បាន​ចូលរួម​លេង ជាមួយនឹង​បិសាច​ក្រហម ក្នុងតម្លៃ ១៦ លាន​ផោន ប្រហែល ២៦ លាន​ដុល្លារ​អាមេរិក ទិញ​ពី ក្លិប FC Porto កាលពី​ថ្ងៃ​ទី ២០ ខែ សីហា ហើយក៏​មាន​បញ្ហា​ទាក់ទង​នឹង​លិខិតឆ្លងដែន រួម​ទាំង​លិខិត​អនុញ្ញាតិឲ្យ​ធ្វើ​ការ ដោយ​មិន​គ្រប់​ជ្រុងជ្រោយ ។​
​ទោះជា​យ៉ាងណា​ទាក់ទង​នឹង​ទិដ្ឋាការ​ក្លាយជា​កីឡាករ​លេង​នៅ​អង់គ្លេស មិត្ត​រួម​ជាតិ Di Maria មិន​មាន​បញ្ហា​អ្វី​នោះទេ ដោយ​បាន​បញ្ចប់​ការផ្លាស់ប្តូរ​ក្នុងតម្លៃ ៥៩,៧ លាន​ផោន ប្រហែល ១០០ លាន​ដុល្លារ ពី​ក្លិប Real Madrid ។​

Di Maria ដោយសារតែ​មាន​លិខិតឆ្លងដែន អ៊ីតាលី ដែល​ជា​កេរ្តិ៍ដំណែល​ពី​ជីតា​ខ្លួន បាន​ធ្វើឲ្យ​ខ្សែប្រយុទ្ធ​ស្លាប​រូបនេះ ងាយស្រួល ចុះ​កុងត្រា​មក​លេង​នៅ បិសាច​ក្រហម ។​
​សម្រាប់ Marcos Rojo ដោយសារតែ​មាន​ភ្លើង​ខៀវ​ពី ច្រកព្រំដែន​ចក្រភព​អង់គ្លេស អាច​នឹង​បង្ហាញ​ខ្លួន​លេង ក្រោម​ការដឹកនាំ​របស់ Louis van Gaal ដោយសារ​ស្វាគមន៍ QPR នៅលើ​ទឹកដី Old Trafford នៅ​ថ្ងៃ​ទី ១៤ ខែ កញ្ញា ៕​
Marcos Rojo

មតិយោបល់