ភ្នំពេញៈ នៅវេលាម៉ោង ១២និង៣៥នាទីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតម្ដុំអគ្គិសនីកម្ពុជាវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីចោរឆក់កាមេរ៉ា ។
ដំណើររឿង៖ មុនពេលកើតហេតុជនបរទេស ២នាក់ប្ដីប្រពន្ធ កំពុងឈរថតរូប និងដើរទស្សនាជុំវិញរមណីដ្ឋានវត្តភ្នំសុខៗ ស្រាប់តែលេចមុខជនសង្ស័យ មួយក្រុមជិះម៉ូតូមកធ្វើសកម្មឆក់ យកកាមេរ៉ាដែលជនរងគ្រោះកាន់ដើម្បីថតរូប បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ តែសំណាងល្អឆក់មិនបាន ហើយពួកគេបើកខ្លួនបាត់ទៅ។
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង និងទំនាក់ទំនងហៅរថយន្តសង្គ្រោះ ដឹកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់